Update ៖ ក្រោមបទបញ្ជាដឹកនាំយ៉ាងមុឺងមា៉ត់បស់លោកឧត្តមសេនីយ៍ស្នងការ ហេង វុទ្ធី ក្រុមចោរឆក់មកពីភ្នំពេញទៅធ្វើសកម្មភាពនៅស្រុកព្រៃឈរ ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ចំនួន៥នាក់, ២នាក់ចាប់បានភ្លាមនិង០៣នាក់ទៀតបន្ដចាប់នៅភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រុមចោរឆក់មកពីរាជធានីភ្នំពេញទៅធ្វើសកម្មភាពនៅស្រុកព្រៃឈរ ខេត្តកំពង់ចាមចំនួន០២ករណី នៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង០៨ និង២០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងនៅវេលាម៉ោង០៩និង០០នាទី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A ស្ថិតក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ ដោយ០២នាក់ចាប់បានភ្លាមៗ និង ០២នាក់ទៀតបន្ដចាប់នៅភ្នំពេញ។

ចំពោះករណីនេះបន្ទាប់ពីហេតុការណ៍កើតឡើង និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ , ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពចំនួន០២នាក់ភ្លាមៗគឺ ៖
១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន ៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៨ចំនួន០១គ្រឿង។
-មួកសុវត្តិភាពចំនួន០២
-កាបូបស្ពាយពណ៌ផ្កាឈូកចំនួន០១ (ជាកាបូបរបស់ជនរងគ្រោះ)

លោកឧត្តមសេនីយ៍ ហេង វុទ្ធី បានប្រាប់អោយដឹងថា ផ្អែកតាមការសាកសួរ ជនទាំង០២នាក់ខាងលើ នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងសហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ទៀតគឺ៖
១-ឈ្មោះ ពឿន ពុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ វីរៈ វិទូ ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣-ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកសហុងដាឌ្រីម ចំនួន ០២គ្រឿង (សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២៣ ចំនួន០២គ្រឿង)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាករៀលមី ពណ៌ខ្មៅ , ម៉ាកវីវ៉ូ ពណ៌ស្វាយ , អាយហ្វូន៧ផ្លាស់ ពណ៌ស និងណូគាពណ៌ខ្មៅ)
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់នេះ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

...

ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print