នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសចូលនិវត្តន៍ពីនយោបាយ ហើយឈប់កាន់តំណែងទាំងអស់នៅក្នុងគណបក្ស United Thailand National Party (UTN)។
កាលពីថ្ងៃទី 11 ខែកក្កដា កាសែត Reuters បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ដែលនិយាយថា លោកនឹងចូលនិវត្តន៍ពីនយោបាយ និងបោះបង់តំណែងទាំងអស់នៅក្នុងគណបក្ស United Thailand National Party (UTN) បន្ទាប់ពីកាន់អំណាចរយៈពេលប្រាំបួនឆ្នាំ។
លោកនាយករដ្ឋមន្ត្រី Prayuth បាននិយាយថា៖ «ចាប់ពីពេលនេះតទៅ ខ្ញុំដកខ្លួនចេញពីឆាកនយោបាយ លាលែងពីតំណែងជាសមាជិកគណបក្ស United Thailand National Party»។«ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំបានខិតខំការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីជាប្រយោជន៏ដល់ប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ លទ្ធផលបានផ្លែផ្កាសម្រាប់សាធារណជន ខ្ញុំបានខិតខំពង្រឹងប្រទេសជាតិលើគ្រប់វិស័យឱ្យមានស្ថិរភាព និងសន្តិភាព។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ខណៈពេលដែលបានជម្នះឧបសគ្គក្នុងស្រុក និងអន្តរជាតិជាច្រើន។
ការប្រកាសរបស់លោក ប្រាយុទ្ធ កើតឡើងចំពេលការចាញ់គណបក្ស UTN ដែលគាំទ្រដោយយោធារបស់ប្រទេសថៃ ក្នុងការបោះឆ្នោតសកលថ្មីៗនេះ។ គណបក្សនេះទទួលបានអាសនៈតែ៣៦ប៉ុណ្ណោះក្នុងចំណោមអាសនៈទាំង៥០០ក្នុងសភា។ លោក ប្រាយុទ្ធ នឹងនៅតែជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
លោក Prayuth អតីតមេទ័ពថៃបានឡើងកាន់អំណាចក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Yingluck Shinawatra ក្នុងឆ្នាំ ២០១៤៕ ដោយធីរីណា
រូបថត: Reuters