Inter Milan សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ពី Chelsea

ចែករំលែក៖

ក្លិបយក្សអ៊ីតាលី Inter Milan ចង់នាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea មកក្លិបវិញនៅរដូវក្តៅនេះ។ Lukaku វ័យ៣០ឆ្នាំបានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងជាមួយ Inter ពី Chelsea កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុងការជួយ Inter បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Serie A និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League

 ការចរចាដែលកំពុងបន្តជាមួយ Manchester United លើអ្នកចាំទី Andre Onana អាចជួយ Inter បង្កើនហិរញ្ញវត្ថុដើម្បីនាំយកLukaku ត្រឡប់ទៅ San Siro វិញជាអចិន្ត្រៃយ៍។ Chelsea ត្រូវបានគេគិតថា ចង់បាន៤០លានផោនសម្រាប់ Lukaku ដោយInter កំពុងតែស្វែងរក៥០លានផោនពី United សម្រាប់ Onana ដែលក្លិប Old Trafford ជឿថាច្រើនពេក។

 ជាមួយនឹង David de Gea បានចាកចេញ លោក Erik ten Hag មានបំណងចង់ចុះហត្ថលេខាលើអ្នកចាំទីអន្តរជាតិកាមេរូនOnana មុនពេលពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមានកម្មវិធីចំនួន៤ប្រកួតនៅសប្តាហ៍ក្រោយ។ រីឯ Chelsea ក៏ នឹង ធ្វើដំណើរ ទៅ កាន់ សហរដ្ឋ អាមេរិក នៅ សប្តាហ៍ ក្រោយ ដែរ បើ ទោះ ជា គេ មិន ដឹង ថា Lukaku នឹង ស្ថិត ក្នុង ក្រុម ធ្វើ ដំណើររបស់លោក Mauricio Pochettino យ៉ាង ណា?

 Inter Milan ដំបូងបានចុះហត្ថលេខាលើ Lukaku ពី Manchester United នៅរដូវក្តៅឆ្នាំ២០១៩ ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប៨០លានអឺរ៉ូលើកិច្ចសន្យារយៈពេល៥ឆ្នាំ។

បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦៤គ្រាប់ក្នុងការបង្ហាញខ្លួន៩៥ដងក្នុងរយៈពេល២រដូវកាល Chelsea បានចុះហត្ថលេខាលើគាត់ក្នុងតម្លៃ៩៧. លានផោនក្នុងខែសីហា ឆ្នាំ២០២១ ដោយសង្ឃឹមថា គាត់អាចឈានដល់កម្រិតខ្ពស់ជាងការលេងពីមុនរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge ចន្លោះឆ្នាំ២០១១ និង២០១៤ នៅពេលដែលគាត់ខកខានរកគ្រាប់បាល់ក្នុង១៥ប្រកួត។

 ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមត្រឹមតែ១៦ប្រកួត Premier League សម្រាប់ក្រុមតោខៀវក្នុងឆ្នាំ២០២១២០២២ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយបានត្រលប់ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print