ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ដែលឆក់កាបូបជនជាតិបរទេសបានសម្រេចដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជូនខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីឆក់កាបូបជនជាតិបរទេសបានសម្រេច ហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ រួចចោទប្រកាន់ជាផ្លូវការ «ពីបទលួចមានស្ថានទម្ងន់ទោស» ហើយបញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញបានធ្វេីការប្រដេញនិងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខខ្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរួមមាន៖
ទី១-ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនដៃដល់)។
ទី២-ឈ្មោះ គឹម វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបេីកម៉ូតូ)។
ទី៣-ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដេីមចាន់ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារដកហូតមាន៖
១-ម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១(របស់ជនសង្ស័យ)។
២-ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-១៩៩៩(របស់ជនសង្ស័យ)។
៣-កាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ (របស់នារីរងគ្រោះ)។
ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់ខាងលេីឆក់បាន កម្លាំងនាយកដ្ឋានបានប្រគល់ទៅឱ្យម្ចាស់ដេីមវិញហើយ ៕ដោយ ៖ រ៉ារ៉ា