ភ្លៀងធ្លាក់ខ្លាំងនៅ Sichuan ប្រទេសចិន ពលរដ្ឋជាង ៤ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សជាង ៤០,០០០នាក់ នៅក្នុងខេត្តស៊ីឈួនត្រូវបានជម្លៀស ដោយសារតែទឹកជំនន់ ខណៈឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងកំពុងកើតមានឡើងលើផ្នែកជាច្រើននៃប្រទេសចិន។

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ទឹកភ្លៀងកម្រិត ៣០០.៧មិលី្លម៉ែត្របានធ្លាក់លើទីក្រុងយ៉ាអាន (Yaan) ក្នុងខេត្តស៉ីឈួន (Sichuan) ក្នុងរយៈពេលប្រហែល១៤ម៉ោងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបំផ្លិចបំផ្លាញផ្ទះសម្បែង។ ទីក្រុងចេងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) បានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលជាកម្រិតខ្ពស់បំផុតនៃប្រព័ន្ធប្រកាសអាសន្ន ហើយតំបន់ជាច្រើនទៀតក៏បានរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំងផងដែរ។
អាជ្ញាធរឧតុនិយម បានបន្តការប្រកាសអាសន្នសម្រាប់ព្យុះភ្លៀង ដែលនឹងមកដល់ព្រឹកថ្ងៃព្រហស្បតិ៍លើខេត្តមួយចំនួនរួមមាន សានស៉ី ហឺប៉ី សានទុង ជាំងស៊ូ អានហួយ ស៉ីឈួន កានស៊ូ និងតំបន់ទីបេ។ តំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតលើសពី ៧០មិលី្លម៉ែត្រក្នុងមួយម៉ោង ក៏ដូចជាផ្គរ រន្ទះ និងខ្យល់ព្យុះផងដែរ។
ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាបានធ្លាក់នៅតំបន់ផ្សេងៗគ្នានៃប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បណ្តាលឱ្យមានទឹកជំនន់ ការរអិលបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែង ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់មនុស្សជាច្រើននាក់។ លក្ខខណ្ឌអាកាសធាតុក្នុងប្រទេសចិនកើតមានឡើងស្របពេលដែលតំបន់មួយចំនួនផ្សេងទៀតនៃពិភពលោក បាននឹងកំពុងជួបប្រទះនូវគ្រោះមហន្តរាយស្រដៀងគ្នានេះ ដោយបង្កើនការភ័យខ្លាចអំពីរលកនៃការប្រែប្រួលអាកាសធាតុថ្មីទៀត៕ ដោយធីរីណា

...

រូប​ថត​: cctv2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print