ទំនើបកម្មនៃ ឯកទេសផ្នែក ត្រចៀក ច្រមុះ និងបំពង់ក!

ចែករំលែក៖

ភ្នំពេញ : ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក បានធ្វើទំនើបកម្មនៃ ឯកទេសរបស់ខ្លួនអោយស្របតាមតម្រូវការដែលកំពុងតែមាន ការកើនឡើងជាលំដាប់នៅអគារ តេជោអភិវឌ្ឍន៍ ក្នុងមន្ទីរពេទ្យកាល់ម៉ែត ។

សូមបញ្ជាក់ថា : ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក បានពង្រីក សមត្ថភាពក្នុងការផ្តល់សេវា ពិគ្រោះបន្ថែម ដោយបានបំពាក់នូវសម្ភារៈ ពិគ្រោះ និង ព្យាបាល ទំនើប ចំនួន ២ គ្រឿងទៀត  សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ប្រកបដោយបច្ចេកទេសទាន់សម័យ។

ជាងនេះទៅទៀត ផ្នែក ត្រចៀក ច្រមុះនិងបំពង់ក មានបន្ទប់វះកាត់ កំរិតខ្ពស់ទំនើប ដែលបំពាក់ ដោយប្រព័ន្ធ និង ម៉ាស៊ីនអង់ដូស្កុបចុងក្រោយ ដែលប្រទេសជឿនលឿនក្នុងតំបន់កំពុងប្រើប្រាស់ ។

 សម្ភារៈទាំងអស់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ក្នុងការ ផ្តល់សេវា សុខភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ គ្រប់រូប និងចូលរួមចំណែកក្នុងដំណើរការបណ្តុះបណ្តាល ជំនាញដល់និស្សិត និងគ្រូពេទ្យ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានិសិ្សតបរទេសជាមិត្តនៃកម្ពុជា ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print