ភ្នំពេញ : ខ្ញុំបាទសូមគោរពអរគុណសម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិដែលបានចូលរួមផ្សព្វ ផ្សាយ Telegram Channel សម្តេចតេជោ ទៅតាមក្រុមការងារគណបក្ស, សមាជិកបក្ស, ក្រសួង, មន្ទីរ, អង្គភាព, ស្ថាប័ន, គ្រឹះស្ថានសិក្សា, រោងចក្រសហគ្រាសនិងនៅតាមបណ្តាខេត្តក្រុងនានានៅ ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ដួងតារា បានបន្តថា ,នៅថ្ងៃ 13/7/2023 ចំនួនអ្នកបានភ្ជាប់សរុប (Subscribers) គឺមានចំនួន (970,975)។ យើងនៅខ្វះ (29,025) ទៀតគឺគ្រប់១លាន។
លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា : ខ្ញុំបាទសូមគោរពអរគុណ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជាទីគោរពស្រឡាញ់ទាំងក្នុងនិង ក្រៅប្រទេសនិងសូមមេត្តាបន្តចូលរួមផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយជាប់ជាប្រចាំ ៕