គ.ជ.ប.ទទួលបណ្តឹងចំនួន២ទៀតពីតំណាងគណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន ពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល

ចែករំលែក៖

ភ្នំពេញ÷ មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតបានថ្លែងថា គ.ជ.ប.បានទទួលបណ្តឹងចំនួន២បន្ថែមទៀតពីតំណាងគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល ។

មន្ត្រីនាំពាក្យគ.ជ.ប. លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់បណ្តាញសារព័ត៍មាននៅក្នុងស្រុកបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៣នេះ គ.ជ.ប.បានទទួលបណ្ដឹងចំនួន៤ហើយ ដោយក្នុងនោះមានបណ្ដឹងចំនួន ២បន្ថែមទៀត គឺទទួលបានពីតំណាងគណបក្ស ប្រជាជនកម្ពុជាប្រចាំខេត្តប៉ៃលិនប្ដឹងបុគ្គលចំនួន២រូបដែលបង្កសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។

យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងមាត្រា១៤២បាន ចែងថា ការផាកពិន័យប្រាក់៥លានរៀលទៅ២០លានរៀល ដោយពុំទាន់គិតពីបទព្រហ្មទណ្ឌ ផ្សេងទៀតឡើយចំពោះជនណាដែលប្រើមធ្យោបាយទុច្ចរិត ដូចជា « ណែនាំឬញុះញង់ ឱ្យអ្នកបោះឆ្នោត, បំផ្លាញឬធ្វើឱ្យខូចសន្លឹកឆ្នោត , ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការ បោះឆ្នោត , និងធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត »។

...

មន្រ្តីអ្នកនាំពាក្យគ.ជ.ប.បញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល ១៣ ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ នឹងគ្មានអំពើហិង្សាណាមួយកើតឡើងឡើយ។ យុទ្ធនាការឃោសនារយៈ ពេល ២១ថ្ងៃនឹងបញ្ចប់នៅថ្ងៃទី២១កក្កដា។ ថ្ងៃទី២២ កក្កដាគឺជា ថ្ងៃស, និងថ្ងៃទី២៣ កក្កដាគឺជាថ្ងៃបោះ ឆ្នោតនៅទូទាំងប្រទេស៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print