ខេត្តបាត់ដំបង÷ កាលពីថ្ងៃពុធ១០រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១៨និង០៥នាទីនៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានដែលមានលោកវរសេនីយ៍ឯក ចាន់ សុធី ជានាយការិយាល័យចុះ ប្រតិបត្តិការបង្ក្រាបបានករណីជួញដូរនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ណា គឹមយ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ចេង ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ (ស្នាក់នៅបណ្ដោះអាសន្ននៅភ្នំពេញ) ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ដុំធំ ទម្ងន់ ២ ០៣៦,០៦ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទកេតាមីន (KETA MINE) ចំនួន ០៥ថង់ ទម្ងន់១២,០១ ក្រាម (ទាំងសំបក)។
-រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2-27 ដែលមានលេខតួJTJHF10L- 020248 503 និងលេខម៉ាស៊ីន 1MZ-4 5 30119 ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) និងថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
តាមរយៈការស្រាវជ្រាវនេះនិងដោយបានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះសមត្ថ កិច្ចនគរបាលបានបន្តនីតិវិធីដោយសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះឡាច រតនា ហៅចិត្តភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិប្រជាធម្មកេីត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងបន្ថែមរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ទម្ងន់ ៤២៨,៧០ក្រាម (ទាំងសំបក)
-កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-អាវុធខ្លីចំនួន ០១ដើម ម៉ាក SIG SAUER ពណ៌ខ្មៅ,បង់ចំនួន០២ និងគ្រាប់ចំនួន ១៧គ្រាប់
-លិខិតឆ្លងដែនចំនួន ០១និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនន ។
-រថយន្ត០១គ្រឿងម៉ាកToyota High Lander ពណ៌ទឹកមាស ពាក់ស្លាកលេខ2A-5549 ។
សរុបថ្នាំញៀនចំនួន០២ដុំធំនិង០៣ដុំតូចមានទម្ងន់ ២៤៦៤,៧៦ក្រាម(ម៉ាទឹកកកICE)និងចំនួន០៥ថង់ មានទម្ងន់១២,០១ក្រាម(ម្សៅកេតាមីនKetamine)។
ពេលនេះជនសង័្សយនិងវត្ថុតាងនគរបាលបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕ ដោយសហការី