គ្រាប់បែកដែលបង្កវិវាទខ្លាំងនឹងហាមឃាត់ប្រើប្រាស់នៅជាង ១០០ប្រទេស បានទៅដល់ដៃអ៊ុយក្រែនហើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា អ៊ុយក្រែនបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ បើទោះជាអាវុធប្រភេទនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសច្រើនជាង ១០០ក៏ដោយ ប៉ុន្តែទីក្រុងកៀវបានសន្យាថានឹងប្រើប្រាស់ដើម្បីកម្ទេចទាហានសត្រូវតែប៉ុណ្ណោះ។

អ្នកនាំពាក្យប្រចាំទីបញ្ជាការយោធាអ៊ុយក្រែនភូមិភាគខាងត្បូង លោក វ៉ាឡឺរី សឺសិន (Valeryi Shershen) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាក់ពីសេចក្តីប្រកាសរបស់មេបញ្ជាការរបស់លោកថា អ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោមមួយសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកថានឹងបញ្ជូនមកជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាតម្លៃ ៨០០លានដុល្លារ។ ចំណែកឯខាងមន្ទីរបញ្ចកោណក៏បានទទួលស្គាល់ដែរថា គ្រាប់បែកចង្កោមត្រូវបានបញ្ជូនទៅដល់ដៃ យោធាអ៊ុយក្រែនហើយ។
យ៉ាងណាក៏ដោយ លោក សឺសិន បានគូសបញ្ជាក់ដូច្នេះថា «គ្រាប់បែកចង្កោមនឹងត្រូវប្រើប្រាស់យ៉ាងតឹងរ៉ឹងក្នុងក្របខ័ណ្ឌច្បាប់ ដោយសម្រាប់តែលើទឹកដីរបស់យើង ដែលត្រូវបានដណ្តើមកាន់កាប់ប៉ុណ្ណោះ»។
អ៊ុយក្រែនបានបើកប្រតិបត្តិការវាយបក ដោយផ្តោតលើការដណ្តើមយកក្រុមភូមិនានានៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស និងដណ្តើមយកមកវិញ នូវតំបន់ជុំវិញទីក្រុងបាកមូត Bakhmut ភាគខាងកើតដែលត្រូវចាប់យកដោយកងកម្លាំងរុស្ស៉ី កាលពីខែឧសភាបន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print