ក្រុមការងារលោក រ័ត្ន ស្រ៊ាង ចុះបង្រៀនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីឱ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ!

ចែករំលែក៖

ភ្នំពេញ : ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភាពរលូននិងជោគជ័យ សម្រាប់ជាតិយើងទាំងមូល និងត្រូវមានវិធានការលើក្រុមទុច្ចរិតដែលញុះញង់ប្រជាពលរដ្ឋ ឲ្យគូសបំផ្លាញសន្លឹកឆ្នោត។ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំនិងចាត់ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ព្រែកកំពឹសរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយពី គោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពន្យល់ប្រជាពលរដ្ឋ ឱ្យ ចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងបើជួបក្រុមទុច្ចរិតចុះធ្វើការញុះញង់ គ្រប់រូបភាពត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់។

សូមបញ្ជាក់ថា : មានកត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ: 

 ១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ។

 

ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។

និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print