ប្រជាពលរដ្ឋពេញចិត្ត ចំពោះរាជរដ្ឋាភិបាល អភិវឌ្ឍន៍លើគ្រប់វិស័យ នៅកម្ពុជា

ចែករំលែក៖

ខេត្តកោះកុង : សូមឈ្វេងយល់ពីកំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៖

– បណ្តោយកំពង់ផែប្រវែង៖ ១១៥ម៉ែត្រ
– ទទឹងកំពង់ផែប្រវែង៖ ១៦,៥០ម៉ែត្រ
– ជម្រៅទឹក៖ ពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ
– លទ្ធភាពកំពង់ផែ៖ ឱ្យនាវាផ្ទុកទំនិញទម្ងន់២០០០តោន អាចចូលចតបាន
– ហេដ្ឋារចនាសម្ព័ន្ធរួមផ្សំ៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ
– បើកឱ្យប្រើប្រាស់ជាផ្លូវការ៖ ២៣/មិថុនា/២០២៣
– ទំហំទឹកប្រាក់គម្រោង៖ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)

គម្រោងកំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់នេះ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print