បើកម៉ូតូលឿនទាក់ដៃចង្កូតគ្នារេទៅបុករថយន្តមកពីមុខបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជនមួយកន្លែង ខណៈបើកម៉ូតូលឿនជ្រុលទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត ជិះមកបញ្ច្រាសទិស ហើយម៉ូតូបានរេចង្កូតទៅបុករថយន្តហាយឡែនឌ័រ ចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៧និង៤០នាទីយប់ថ្ងៃទី១៥មខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានបើកម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2JV-4734 ជិះម្នាក់ឯង តាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ធ្វើដំណើរមកពីមុខបញ្រ្ចាសទិសគ្នា ពីកើតមកលិច បណ្តាលឲ្យម៉ូតូជនរងគ្រោះ រេទៅបុកចំពីមុខរថយន្តហាយឡែនឌ័រ ពណ៌ស្ករមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9278 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរបញ្រ្ចាសទិសគ្នា និងម៉ូតូរងគ្រោះពីកើតមកលិចបម្រុងនិងបត់ឆ្លងផ្លូវ ចំពីមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ។ភ្លាមនោះក៏មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនមួយកន្លែង មកដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ផងដែរតែដោយសភាពរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀត បានជិះគេចខ្លួនបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពតម្កល់ទុកនៅមន្ទីរពេទ្យឯកជនមួយកន្លែង រង់ចាំស្វែងរកក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យនៅពេលក្រោយ៕ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print