លោក គន់ គីម ដឹកនាំក្រុមការងារបង្រៀនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារក្រុងសំរោងខេត្តឧត្តរមានជ័យគូសសន្លឹកឆ្នោត និងអំពាវនាវ​ពលរដ្ឋបោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បេក្ខជនតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តឧត្តរមានជ័យ បានបន្តចុះជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងផ្សារសំរោង និងរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់សមាជិកបក្ស ព្រមទាំងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។

ក្នុងពេលសំណេះសំណាល និងបង្រៀនប្រជាពលដ្ឋគូសសន្លឹកឆ្នោត លោក គន់ គីម បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំង អស់ បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និង​បន្ត​ភាព​រីក​ចម្រើន​បន្ត​ទៀត។

លោក គន់ គីម បានរម្លឹកពីគុណបំណាច់របស់គណ បក្សប្រជាជនកម្ពុជា ក្នុងការជួយ​សង្រ្គោះ​ប្រជាជន​ចេញ​ពី​របបប្រល័យពូជសាសន៍ ប៉ុល ពត,ជាពិសេសនយោបាយ ឈ្នះ ឈ្នះ ដែល​ធ្វើ​ឱ្យ​ប្រទេស​​កម្ពុ​ជា​មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូត​ទទួល​បាន​សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធ​ធារា​សាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។

...

លើសពីនេះលោកបញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធ តែបានមកពីផ្លែផ្កានៃសន្តិភាព ដោយ​ការ​យក​អាយុ​ជីវិត​ធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print