ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៤៥នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ៧រណី ឃាត់ ៧នាក់ (ស្រី ០នាក់), ប្រើប្រាស់ ៦ករណី ឃាត់ ៣៤នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៩,១៧ក្រាម និង១៦កញ្ចប់តូច និងកេតាមីន (Ke) ស្មេីនិង ០,១៨ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិទាំង ៩អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់ ចាប់យក Ice ០,៤០ក្រាម និង Ke ០,១៨ក្រាម។
*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩កញ្ចប់តូច។
*៤ / មណ្ឌលគីរី៖ អនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យក Ice ៦កញ្ចប់តូច។
*៥ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៩នាក់ ស្រី ១នាក់។
*៧ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៨ក្រាម។
*៨ / ឧត្តរមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៤៦ក្រាម។
*៩ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៧,១៧ក្រាម ៕ដោយ៖សហការី