ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ថ្ងៃទីដប់ប្រាំមួយ ម្សិលមិញនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង គ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ : ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ថ្ងៃទីដប់ប្រាំមួយ ម្សិលមិញនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង គ្មានអំពើហិង្សា ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន

ស្ថានភាពទូទៅថ្ងៃទីដប់ប្រាំមួយ នៃការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណះកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។

នៅថ្ងៃទីដប់ប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនារកសំឡេងឆ្នោត។

ទី១ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។

ទី២: គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។

ទី៣: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។

ទី៤: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តព្រះសីហនុ។

ទី៥: គណបក្សខ្មែររួបរួមជាតិ បានហែក្បួន ឃោសនានៅមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តក្រចេះ។

ទី៦: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួន ឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្ត កោះកុង ។

និងទី៧: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្តាល មណ្ឌលខេត្ត ត្បូងឃ្មុំ មណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តកោះកុង។

ចំណែកគណបក្សនយោបាយ ចំនួន ៨ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្រ្តី គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិរក្ស បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រ គណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាមទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ថ្ងៃទីដប់ប្រាំមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង គ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

...


ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print