នគរបាលខេត្តបាត់ដំបង បន្តឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់​ នៅក្រុងបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖ មុខសញ្ញា​ចែកចាយគ្រឿងញៀនខុសច្បាប់​យ៉ាងសកម្ម​នៅក្រុងបាត់ដំបង​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​​ក្នុងបទល្មេីសជាក់ស្តែង​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៣។

ប្រភព​ដដែល​បន្តថា​ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង​ កាលពីថ្ងៃទី១៨ ខែកក្កដាម្សិលមិញ​ បានដឹកនាំ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី១៣ ភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឡុង វុត្ថា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុមទី១៣ ភូមិតាព្រួច សង្ដាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ជញ្ជីងចំនួន ០១
-ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន
-ដែកកេះ ០១
-លុយចំនួន ៩៥,០០០៛ ។

...

បច្ចុប្បន្ន​នៅព្រឹកថ្ងៃ​ពុធ​ទី​១៩​ ខែកក្កដា​នេះ ជនសង័្សយរួមនិងវត្ថុតាងកម្លាំងនគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print