ជនជាតិហ្វីលីពិនម្នាក់រអិលជេីងដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីជាជនជាតិហ្វីលីពិនម្នាក់រអិលជេីងដួលបោកក្បាលទៅនឹងការ៉ូបណ្តាលឱ្យស្លាប់ភ្លាមៗ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១៩​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅផ្ទះលេខ៧​ ក្នុងបុរីស៊ុនតូនី​ ភូមិត្រពាំងថ្លឹង៤​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជនរងគ្រោះភេទស្រី​ អាយុ៥៤ឆ្នាំ​ ជាជនជាតិហ្វីលីពិន​ មុនពេលកេីតហេតុជនរងគ្រោះបាននៅក្នុងផ្ទះជាន់ទី១​ ខណៈដេីរនៅក្នុងបន្ទប់ក៏រអិលជេីងដួលផ្ងាក្រោយបោកក្បាលនឹងការ៉ូស្លាប់ភ្លាមៗតែម្តង​ តែដោយមិនអស់ចិត្តក្រុមគ្រួសារបានហៅក្រុមគ្រូពេទ្យមកពិនិត្យឱ្យអស់ការសង្ស័យហេីយនានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេី​បរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងរួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print