ការបាញ់ប្រហារនៅប្រទេសនូវែលសេឡង់មុនការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣

ចែករំលែក៖

ប៉ូលិសនូវែលសេឡង់បាននិយាយកាលពីថ្ងៃទី 20 ខែកក្កដាថា មនុស្សពីរនាក់ និងខ្មាន់កាំភ្លើងម្នាក់បានស្លាប់ និង 6 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅឯការដ្ឋានសំណង់មួយក្នុងទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេស នូវែលសេឡង់។

ការបាញ់ប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ 2023 នៅ Eden Park ក្នុងទីក្រុង Auckland នៅល្ងាចថ្ងៃទី 20 ខែកក្កដា។
ប៉ូលីសនូវែលសេឡង់បាននិយាយនៅលើ Twitter ថាការបាញ់ប្រហារនេះគឺជា “ឧប្បត្តិហេតុដាច់ដោយឡែក” និង “មិនមែនជាការគំរាមកំហែងដល់សន្តិសុខជាតិ” ដោយបន្ថែមថាខ្មាន់កាំភ្លើងប្រុសក៏បានស្លាប់ផងដែរ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយថា ការប្រកួតបាល់ទាត់នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយបន្ថែមថា ការបាញ់ប្រហារនេះ ហាក់ដូចជាសកម្មភាពរបស់បុគ្គលម្នាក់ ហើយប៉ូលីសមិនបានស្វែងរកនរណាម្នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការការបាញ់ប្រហារ។
លោក Hipkins បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា “គ្មានហេតុផលនយោបាយ ឬមនោគមវិជ្ជាណាមួយត្រូវបានគេកំណត់អត្តសញ្ញាណពាក់ព័ន្ធនឹងការបាញ់ប្រហារនោះទេ ហើយដូច្នេះវាមិនមានហានិភ័យសន្តិសុខជាតិទេ” ។

អភិបាលក្រុង Auckland លោក Wayne Brown បានសរសេរនៅលើ Twitter ថា “នេះគឺជាស្ថានភាពដ៏គួរឱ្យភ័យខ្លាចមួយសម្រាប់ Aucklanders ក្នុងដំណើររបស់ពួកគេទៅធ្វើការនៅព្រឹកថ្ងៃព្រហស្បតិ៍ សូមស្នាក់នៅផ្ទះ និងជៀសវាងកណ្តាលទីក្រុង” ៕

...

រូប​ថត​:vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print