មេដឹកនាំសាសនាធំៗទាំង៣នៅកម្ពុជា ចេញសេចក្តីអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣!

ចែករំលែក៖

ភ្នំពេញ : ថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់នាពេល ខាងមុខនេះ។ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវជាឱឡារិក ចំពោះព្រះថេរានុត្ថេរៈ និងពុទ្ធបរិស័ទទាំងអស់ ដែលមានសិទ្ធបោះឆ្នោត សូមនិមន្ត និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗរូប ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

សូម ព្រះថេរានុត្ថេរៈ ប្រជាពុទ្ធបរិស័ទទាំងអស់ គប្បីត្រិះរិះពិចារណាធ្វើការសិក្សាស្វែងយល់ ឱ្យបានច្បាស់លាស់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នថាអាស្រ័យដោយ សម្ដេចតេជោនាយករដ្ឋមន្តី បានខិតខំស្វែងរក សុខសន្តិភាពឱ្យកើតមានមកដល់ពេលនេះ មិនមែនកើតមានដោយឯងៗនោះឡើយ អាស្រ័យដោយការដឹកនាំដ៏ប៉ិនប្រសព្វ។ ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ គឺជាការ បោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ទន្ទឹមនឹងនេះ ដោយទទួលបានសុខសន្តិភាព សេរីភាព នាពេលកន្លងមក និងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការអភិវឌ្ឍនរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមព្រះថេរានុត្ថេរៈ និង ពុទ្ធបរិស័ទទាំងអស់ សូមមេត្តានិមន្ត និងអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗរូប ដើម្បីជ្រើស រើសអ្នកដឹកនាំប្រទេសជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុត។
សូមបញ្ជាក់ថា : សេចក្តីអំពាវនាវនេះរួមមាន :
១- គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
២-គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
៣-ក្រុមប្រឹក្សាបណ្តាញ ព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print