កម្មករសំណង់ម្នាក់ឡើងជែងរថយន្តស្របទិសមិនផុតទាក់ដៃចង្កូតត្រូវកិនស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្មករម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៦និង៤២នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខវត្តនិមិត្តសុធីរាម(វត្តកូនដំរី)ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ សោម ស៊ីណែល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ បើកបរម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-5036 ។
នគរបាលបានបញ្ជាក់ថា៖មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្តស៊ឺមីរ៉ឺម៉កហ៊ីណូ ពណ៌ស ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3F-3588 រ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-7612 ពេលដល់ចំណុចកើតហេតុបានឡើងវ៉ាជែងពុំផុតក៏បានទាក់ដៃចង្កូតម៉ូតូនិងផ្នែកខាងស្តាំរថយន្តបណ្តាលអោយបោកជាមួយរថយន្តគ្រោះថ្នាក់ស្លាប់តែម្តង។ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុបានទុករថយន្តចោលចុះរត់គេចខ្លួនបាត់  ។ចំពោះម៉ូតូខូចខាតស្រាល រីឯរថយន្តពុំមានខូចខាតនោះឡើយ ។ រថយន្តនិងម៉ូតូត្រូវកំលាំងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋានក្រុងរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ សពជនរងគ្រោះក្រោយពីធ្វើការវាស់វែងសមត្ថកិច្ចប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print