ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្ដីពីការឈប់សម្រាកចំនួន៣ថ្ងៃ ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣នៅគ្រប់មណ្ឌលផ្តល់សេវាសាធារណៈទាំង៧ទីតាំង។
.
សូមបញ្ជាក់ថា ទីតាំងទាំង៧រួមមាន៖ ទីស្តីការក្រសួង, ផ្សារទំនើបអុីអនម៉លភ្នំពេញ, ផ្សារទំនើបអុីអនម៉លសែនសុខ, ផ្សារទំនើបអុីអនម៉លមានជ័យ, ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល, ផ្សារទំនើបហ្វូរី ថាម សឃ្វែរ ខេត្តព្រះសីហនុ, ផ្សារទំនើប ឌឹ ហេរីថេក វ៉ក ខេត្តសៀមរាប) ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ និងដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខបន្តទៀត៕ ដោយ : សិលា