ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣០នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១០ករណីទូទាំងប្រទេសថ្ងៃទី២១ កក្កដាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ១នាក់)។​ ប្រើប្រាស់ ៥ករណី ឃាត់ ២៤នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧១,៦៣ក្រាម។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ៩,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៥អង្គភាព មានដូចខាងក្រោម​៖

...

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៩,៩៧ក្រាម។
*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ ចាប់យក Ice ៥៨,៩៣ក្រាម និង Wy ៩,០ក្រាម។
*៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៧៣ក្រាម។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print