កម្លាំងនគរបាលខណ្ឌទួលគោក​ ចុះការពារសន្តិសុខតាមមណ្ឌលការិយាល័យបោះឆ្នោតទាំង១៦ទីតាំង នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក​ នៅព្រឹកថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ បានចុះការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ តាមមណ្ឌលការិយាល័យបោះឆ្នោតជ្រើសរើសតំណាងរាស្គ្រនីតិកាលទី៧ ទាំង១៦ទីតាំង ក្នុងមូលដ្ឋានខណ្ឌទួលគោក។

​ បេីតាមការ​បញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ ​អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងថា​ កម្លាំងនគរបាលបានចុះការពារតាមមណ្ឌលទាំង១៦ទីតាំង មាន២២០ការិយាល័យ ដែលមាននៅសង្កាត់ទាំង១០​ ក្នុងមូលដ្ឋានខណ្ឌទួលគោករួមមាន​ដូចខាងក្រោម​៖

១- សាលាបឋមសិក្សាទួលគោក
២- វិទ្យាល័យឥន្រ្ទទេវី
៣- បឋមសិក្សានាគវ័ន្ត
៤- វិទ្យាល័យ ជាសុីមសន្ធរម៉ុក
៥- បឋម សន្ធរម៉ុក
៦- សាលាមតេយ្យទឹកល្អក់
៧- វិទ្យាល័យសន្ធរម៉ុក(ខាងត្បូង)
៨- សាលាមតេយ្យសាមគ្គី
៩- សាលាបឋមសិក្សាមិត្តភាព
១០-សាលាបឋមសិក្សាឯកភាព
១១-សាលាបឋមសិក្សារទឹកល្អក់
១២-សាលាអនុវិទ្យាល័យអនុវត្ត
១៣- សាលាបឋម បឹងសាឡាង
១៤-វិទ្យាល័យសាមគ្គី
១៥-សាលាចិនក្វាងចាវ
១៦-ផ្លូវលេខ១១២កែង២២៥

នាឱកាស​នោះ​​ ប្រជាពលរដ្ឋបានមកបោះឆ្នោតប្រកបដោយទឹកមុខសប្បាយរីករាយ នឹងគ្មានបាតុភាព។ ចំពោះក្រុមប្រឆាំង នៅពុំទាន់មានសកម្មភាពនៅឡើយ ។

...

គួរជម្រាបថា​ ចំពោះមុខកម្លាំងអធិការដ្ឋាននឹងប៉ុស្តិ៏បានបន្តក្តាប់សភាពការណ៏.សហការជាមួយប្រធានមណ្ឌលបោះឆ្នោត រួមនឹងការពារសន្តិសុខតាមទីតាំងសម្រាប់ការបោះឆ្នោត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print