ភ្នំពេញ ៖ ដើម្បីចូលរួមបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ក្នុងសង្គមប្រជាធិបតេយ្យ លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”
ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិក សហការី និងក្រុមគ្រួសារទាំងអស់ បានចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ រួចហើយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ការទៅបោះឆ្នោតត្រូវបានធ្វើឡើងនៅតាមមណ្ឌលរៀងៗខ្លួន ទាំង លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ថ្នាក់ដឹកនាំ បុគ្គល សហការី និងក្រុមគ្រួសារ ។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ ក្នុងនោះរួមមាន :
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា : ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១១:០០នាទី មានចំនួន៥,៧៤៤,២១០ នាក់ ស្មើនឹង៥៩.១៥% ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត ៩,៧១០,៦៥៥នាក។ ដូច្នេះការបោះឆ្នោតត្រូវបានបញ្ចប់ត្រឹមម៉ោង 3 រសៀលថ្ងៃនេះ ៕
ដោយ : សិលា