កាលពីថ្ងៃទី 22 ខែកក្កដា មេដឹកនាំនៃភាគីរុស្ស៊ីនៅ Crimea លោក Sergey Aksyonov បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបាននាំឱ្យមានការផ្ទុះនៅឃ្លាំងរំសេវមួយនៅកណ្តាលឧបទ្វីប ហើយការជម្លៀសទ្រង់ទ្រាយធំពីតំបន់គ្រោះថ្នាក់ត្រូវបានដាក់ចេញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram នៅថ្ងៃទី 22 ខែកក្កដា លោក Aksyonov បាននិយាយថា ការផ្ទុះឃ្លាំងរំសេវបានកើតឡើងនៅក្នុងស្រុក Krasnogvardeysky ហើយការសម្រេចចិត្តជម្លៀសប្រជាជនទៅកាន់កន្លែងស្នាក់នៅបណ្តោះអាសន្នត្រូវបានអនុវត្តក្នុងរង្វង់ 5 គីឡូម៉ែត្រពីកន្លែងនៃការផ្ទុះ។ លើសពីនេះ រដ្ឋាភិបាល Crimea ក៏បានផ្អាកចរាចរណ៍ផ្លូវដែកក្នុងតំបន់ ដើម្បី “កាត់បន្ថយហានិភ័យ”។
នៅថ្ងៃដដែលនេះ បើយោងតាមស្ថានីយវិទ្យុរុស្ស៊ី RT គ្រីមៀត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចដោយអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងកៀវកាលពីចុងខែកុម្ភៈឆ្នាំមុន៕ ដោយធីរីណា
រូបថត: eunews