ភ្នំពេញ៖ នារីម្នាក់ជាជនជាតិបរទេស បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Jeep ក្នុងល្បឿនយ៉ាងលឿន និងបានរេចង្កូតបុកបង្គោលថ្មលេីឃឿនផ្លូវ បណ្ដាលឲ្យបាក់អស់ ៧កង់ រួចក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ និងបង្គោលភ្លេីងបំភ្លឺផ្លូវ ១ដេីមទៀត រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ២៣ ខែ កក្ដដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចមុខ វិទ្យាល័យ ជាសុីម សាមគ្គី ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ នារីម្នាក់ជាជនជាតិបរទេស បានបេីករថយន្តស៊េរីទំនេីប មួយគ្រឿង ម៉ាក Jeep ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1488 បោះពួយក្នុងល្បឿនយ៉ាងលឿន ទិសដៅពី កេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតបុកបង្គោលថ្មលេីឃឿនផ្លូវ បណ្ដាលឲ្យបាក់អស់ ៧កង់ រួចក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ និងបង្គោលភ្លេីងបំភ្លឺផ្លូវ ១ដេីមទៀត ទេីបរថយន្តទៅមុខលែងរួច។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អ អ្នកបេីកបរ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែង និងស្ទូចរថយន្តបង្ករទៅរក្សាទុកនី ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាលគ្នាតាមនីតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ