ភ្នំពេញ : នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតឱ្យលោក Jason Chumtong នាយកប្រចាំប្រទេស នៃមូលនិធិ ខនរ៉ាដ អាដេណៅអើ កមពុជា(KAS) កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការ ស.ស.យ.ក.។
សូមបញ្ជាក់ថា : កិច្ចប្រជុំបានផ្តោតទៅលើការណែនាំខ្លួនសមាសភាពថ្នាក់ដឹកនាំថ្មីរបស់មូលនិធិដែលទើបចូលកាន់តំណែងថ្មី លទ្ធភាពនៃកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំង២ ក៏ដូចជាការអញ្ជើញគណៈប្រតិភូ ស.ស.យ.ក.ចូលរួមកម្មវិធីផ្សេងៗនាពេលអនាគតផងដែរ។
សូមរម្លឹកថា : កាលពីម្សិលមុិញ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះ នូវស្នាមមេដៃរបស់សមាជិក សមាជិកា បានទៅបោះឆ្នោត ប្រកបដោយ ការគោរព ស្រឡាញ់ សន្តិភាព ដោយបញ្ជាក់ថា :
សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងបំពេញករណីយកិច្ច ស្របតាមទិសស្លោករបស់ខ្លួនគឺចលនា “ពលរដ្ឋល្អ” ដោយបានទៅបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការបោះឆ្នោតគឺជាដំណើរការជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋគ្រប់អាយុ និងបំពេញលក្ខខ័ណ្ឌតាមច្បាប់ ត្រូវបានអញ្ជើញឱ្យទៅជ្រើសរើសតំណាងដែលខ្លួនស្រលាញ់ពេញចិត្ត និងជឿទុកចិត្តដើម្បីមកដឹកនាំប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំម្តង។
សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាទៅបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិកុំបីខាន! បោះឆ្នោតដើម្បីភាពសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ! ។
ទីបំផុត ! បន្ទាប់ពីបោះឆ្នោតហើយ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។ នេះបើ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញសារព័ត៌មាន លទ្ធផលក្រៅផ្លូវការឲ្យដឹងថា ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖
១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ
២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ
៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ
៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ
៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ
៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ
៧៖ កំពត ទទួលបាន ៦/៦ អាសនៈ
៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ
៩៖ កោះកុង ទទួលបាន ១/១ អាសនៈ
១០៖ ក្រចេះ ទទួលបាន ៣/៣ អាសនៈ
១១៖ មណ្ឌលគិរី ទទួលបាន ១/១អាសនៈ
១២៖ ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ
១៣៖ ព្រះវិហារ ទទួលបាន ១/១ អាសនៈ
១៤៖ ព្រៃវែង ទទួលបាន ១០/១១ អាសនៈ
១៥៖ ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ
១៦៖ រតនគិរី ទទួលបាន ១/១ អាសនៈ
១៧៖ សៀមរាប ទទួលបាន ៦/៦ អាសនៈ
១៨៖ ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ
១៩៖ ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ
២០៖ ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ
២១៖ តាកែវ ទទួលបាន ៨/៨ អាសនៈ
២២៖ កែប ទទួលបាន ១/១ អាសនៈ
២៣៖ ប៉ៃលិន ទទួលបាន ១/១ អាសនៈ
២៤៖ ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ
២៥៖ ត្បូងឃ្មុំ ទទួលបាន ៤/៤ អាសនៈ។
ដោយឡែក ទូទាំងប្រទេស គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល បាន ៥អាសនៈ៕