បុរសម្នាក់មានវិបត្តិផ្លូវចិត្ត សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា៖​ ​មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយកាលពីព្រឹកមិញនេះ​ ស្ថិតនៅ​ត្រង់ចំណុចភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង​។

សាកសពជនរងគ្រោះឈ្មោះ​ ថោង ធី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្រុម១៤ ភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង។ 

ប្រភពដដែលបន្តថា​ យោងតាមការបំភ្លឺរបស់កូនបង្កើតឈ្មោះ ថោង វណ្ណដោ នៅវេលាម៉ោង ៦និង០០នាទី ខ្លួនបានក្រោកពីដំណេកសំលឹងទៅទ្វារបន្ទប់របស់ឪពុករបស់ខ្លួនឃើញខ្សែស ក៏ស្ទុះទៅមើលក្នុងបន្ទប់ស្រាប់តែឃើញឪពុក​ (សព)​ ចងកនឹងខ្សែលីឡុង ពណ៌ស ជាប់និងមេដំបូលសំយ៉ាបបន្ទប់ផ្ទះ គាត់បានស្លាប់បាត់ទៅហេីយ រួចបានរាយការណ៍ជូនសមត្ថកិច្ច​។​ តាមការបព្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា​ ជនរងគ្រោះមានវិបត្តិផ្លូវចិត្តជាយូរមកហេីយ ទើបសម្រេចចិត្តចងកសម្លាប់ខ្លួន។ 

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការក្រុងបាត់ដំបង សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ថោង ធី ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print