ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់រយៈពេល ៦ម៉ោងទើបរកឃើញ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានទៅដើរលេងជាមួយនឹងគ្នីគ្នាចំនួន 6 នាក់បានទៅដើរលេងក្បែរស្រះមួយកន្លែងក្បែរផ្ទះហើយជនរងគ្រោះក៏បានចុះទៅលេងទឹកម្នាក់ឯងស្រាប់តែលង់លិចបាត់ស្រមោលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 1 និង 30 នាទីរសៀលថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2023 ស្ថិតត្រង់ចំណុចស្រះមួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

ក្មេងដែលលង់ទឹកមានឈ្មោះ ហួរ វិចិត្រា ភេទប្រុស អាយុ 11 ឆ្នាំ ស្នាក់នៅជាមួយឪពុកម្ដាយក្បែរទីតាំងកន្លែងកើតហេតុ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីរក្មេងប្រុសម្នាក់ដែលនៅជាមួយជនរងគ្រោះ បានបញ្ជាក់ថាមុនពេលកើតហេតុពួកគាត់មានគ្នា 6 នាក់បានទៅលេងស្រះក្នុងដីឡូមួយកន្លែង គោលបំណងទៅបេះផ្លែឈូក ដើម្បីយកមកញ៉ាំ នៅពេលនោះជនរងគ្រោះដែលជាក្មេងប្រុសបានទៅលេងទឹកស្រះម្នាក់ឯង ដែលក្មេងៗជាគ្នីគ្នាហ្នឹងបានប្រាប់ថាកុំចុះលេងទឹកអីទឹកហ្នឹងជ្រៅណាស់តែជនរងគ្រោះនៅតែរឹងរូសចុះទៅលេងម្នាក់ឯង។

បន្ទាប់មកក្មេងប្រុសជនរងគ្រោះក៏បានទាញក្មេងប្រុសម្នាក់ទៀតដើម្បីចុះទៅលេងទឹកជាមួយគ្នា ស្របពេលដែលទាញបានធ្លាក់ទឹកជ្រៅទាំងពីរនាក់ ស្រាប់តែក្មេងប្រុសដែលត្រូវបានជនរងគ្រោះទាញចេះហែលទឹកឡើងមកខាងលើ តែជនរង ដែលទាញគេអត់ចេះហែលទឹកស្រាប់តែលិចបាត់តែម្ដង បន្ទាប់មកក្មេងៗគ្នីគ្នាដែលនៅខាងលើប៉ុន្មាននាក់ក៏បាន រត់ទៅហៅមនុស្សចាស់ដែលនៅក្បែរទីតាំងកើតហេតុមកជួយតែមកមិនទាន់ ជនរងគ្រោះបានលង់ទឹកបាត់តែម្ដង។ រហូតចុះរាវរកភ្លាមៗដែរតែរកមិនឃើញ ប្រជាពលរដ្ឋ និងឪពុកម្តាយជនរងគ្រោះ ក៏បាន ទំនាក់ទំនងទៅកម្លាំង 911 ចុះមកអន្តរាគមន៍ដើម្បីរាវរកខ្លួនប្រាណក្មេងប្រុស ដែលជាជនរងគ្រោះរហូតរយៈពេល 6 ម៉ោងទើបរកសពឃើញ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលអស់លោក៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print