ការិយាល័យស៊ើបអង្កេតរបស់ប្រទេសថៃស្នើឱ្យពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីនៅសប្តាហ៍នេះ

ចែករំលែក៖

ការិយាល័យអង្កេតការណ៍របស់ប្រទេសថៃបានស្នើឱ្យតុលាការធម្មនុញ្ញបញ្ជាឱ្យសភាពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ ដោយរង់ចាំការសម្រេចរបស់តុលាការលើការបដិសេធរបស់សភាកាលពីសប្តាហ៍មុនចំពោះការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី។

កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែកក្កដាបានរាយការណ៍ថា ការិយាល័យអង្កេតការណ៍នៃប្រទេសថៃបានស្នើឱ្យតុលាការធម្មនុញ្ញ បញ្ជាឱ្យសភារបស់ប្រទេសនេះ ពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា។
ការិយាល័យអង្កេតការណ៍របស់ថៃក៏បានស្នើឱ្យតុលាការចេញសេចក្តីសម្រេចជាផ្លូវការលើការបដិសេធរបស់សភាចំពោះការតែងតាំងមេដឹកនាំគណបក្ស Progressive Party (MFP) Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រី។
មុននោះ កាលពីថ្ងៃទី 19 ខែកក្កដា សមាជិកសភាភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត ដោយលើកឡើងពីបទប្បញ្ញត្តិលេខ 41 របស់សភាដែលថាញត្តិដែលត្រូវបានច្រានចោលមិនគួរត្រូវបានដាក់ឱ្យបោះឆ្នោតម្តងទៀតនៅក្នុងសម័យប្រជុំសភាដដែលនោះទេ។ ដោយសារតែលោក Pita បានបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី 13 ខែកក្កដា មេដឹកនាំ MFP មិនអាចត្រូវបានគេតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីជាលើកទីពីរនោះទេ៕ ដោយធីរីណា

...

រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print