ក្លិប Al-Hilal ផ្តល់សំណើ២៥៩លានផោនសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe

ចែករំលែក៖

ក្លិប Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីតមានបានផ្តល់ជូនទៅខ្សែប្រយុទ្ធ Kylian Mbappe ក្នុងការចរចាផ្ទេរ បន្ទាប់ពីបានធ្វើការដេញថ្លៃជាកំណត់ត្រាពិភពលោក២៥៩លានផោនសម្រាប់ខ្សែប្រយុទ្ធ Paris St-Germain រូបនេះ។ ប្រធានក្រុមជម្រើសជាតិបារាំងអាយុ២៤ឆ្នាំដែលនៅសល់កុងត្រាមួយឆ្នាំបានបដិសេធមិនចុះហត្ថលេខាបន្តនៅក្លិបជើងឯកបារាំង ហើយមិនត្រូវបានជ្រើសរើសសម្រាប់ប្រកួតមុនរដូវកាលរបស់ពួកគេទៅកាន់ប្រទេសជប៉ុន។

 PSG ចង់លក់ Mbappe ឥឡូវនេះ ជាជាងឃើញគាត់ចាកចេញដោយមិនមានតម្លៃខ្លួននៅរដូវក្តៅក្រោយ។ ការផ្លាស់ប្តូរតម្លៃ២០០លានផោនរបស់ Neymar ពី Barcelona ទៅ PSG ក្នុងឆ្នាំ២០១៧ គឺជាកំណត់ត្រាបច្ចុប្បន្ន។ PSG បានធ្វើឲ្យការផ្ទេររបស់ Neymar ក្លាយជា ខ្សែប្រយុទ្ធប្រេស៊ីលថ្លៃបំផុតនៅលើពិភពលោក។ Mbappe នឹងមានថ្លៃឈ្នួលខ្ពស់បំផុតចំនួន៣ដែលបានបង់សម្រាប់កីឡាករម្នាក់បន្ទាប់ពីចូលរួមជាមួយ PSG ពី Monaco ក្នុងតម្លៃ១៦៦លានផោនក្នុងឆ្នាំ២០១៧។

 Chelsea, Manchester United, Tottenham, Inter Milan និង Barcelona សុទ្ធ តែ បាន បង្ហាញ ចំណាប់ អារម្មណ៍ លើMbappe ដែល ធ្លាប់ បាន និយាយ ថា គាត់ មាន បំណង ចាក ចេញ ពី PSG ដោយ មិនមានតម្លៃខ្លួន នៅ ចុង រដូវ កាល ក្រោយហើយ ត្រូវ បាន គេ ជឿ ថា ចង់ ផ្លាស់ ទៅ Real Madrid

 PSG បើកចំហចំពោះការចាកចេញរបស់ Mbappe ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ដើម្បីមើលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅកន្លែងផ្សេង។ នេះនឹងអនុញ្ញាតឱ្យគាត់ទៅចូលរួមជាមួយ Real Madrid ដោយមិនគិតអ្វីទាំងអស់ក្នុងរយៈពេល១២ខែដោយបន្តលេងនៅរដូវកាលនេះ និងបង្កើតតម្លៃខ្ចីជើងសម្រាប់ PSG

 ប្រធានក្លិបលោក Nasser Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការប្រកាន់ជំហរតឹងតែង ហើយមានការលើកឡើងថា Mbappe នឹងមិនត្រូវបានជ្រើសរើសពេញមួយឆ្នាំ ប្រសិនបើគាត់បដិសេធមិនព្រមទម្លាយភាពជាប់គាំងបច្ចុប្បន្ន។ ការបដិសេធនោះច្បាស់ជាជះឥទ្ធិពលអវិជ្ជមានលើក្តីសង្ឃឹមរបស់គាត់ក្នុងការលេងឱ្យបារាំងនៅ Euro 2024

 គួរបញ្ជាក់ថា ក្លិប Al-Hilal គឺជាក្លិបមួយក្នុងចំណោមក្លិបដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្លិបនេះបានចុះហត្ថលេខាលើកីឡាករមួយចំនួនរួចទៅហើយដូចជា Ruben Neves ពី Wolves និង Kalidou Koulibaly ពី Chelsea នៅរដូវក្តៅនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print