លោក គឹម សន្តិភាព : ច្បាប់គឺច្បាប់! នេះជាលទ្ធផលនៃអ្នកព្រហើននឹងច្បាប់!

ចែករំលែក៖

ភ្នំពេញ : រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា : ច្បាប់គឺច្បាប់!  នេះជាលទ្ធផលនៃអ្នកព្រហើននឹងច្បាប់!

លោករដ្ឋលេខាធិការសំដៅទៅលើ ក្រុមមានចេតនាឆ្លុះបញ្ចាំង ញុះញង់ឱ្យវ អ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ។ អំពើរនេះជាការប្រឆាំងចំពោះបញ្ញត្តិ មាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ។

លោកបានបញ្ជាក់ថា : ឆាំ សុភាន់,ខាត់ សំណាង,ម៉ាត់ វណ្ណនី, លួន សុវ៉ាត ហៅ លួន សា វ៉ាត, អូន ពៅ ហៅ ករុណា ពៅ, ផន ផាន់ណា, ថន ស្តើង ហៅ ថាន សាឌឿន, នូ សុធា, សាដាត សាម៉ាធី, ម៉ោញ សារ៉ាត់, ហៃ វណ្ណា,សុខ ស៊ីឡូត ហៅ Ah Song Ha, ហេង គឹមឡាយ, សែម សម្បត្តិ, ង៉ា រឿង ហៅ ឃុន ដេត, ឈុន វាន, សេង រតនា ហៅ ទិត សេងរតនា, ស សុខេម ហៅ ស សុខុម,  សួង នាញព័ន្ធ, ឡេង សុធារី, ប៉ែន ប៊ុនថន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានគណៈកម្មាធិការរៀបចំ​ការ​បោះឆ្នោត​រាជធានីភ្នំពេញ  (PEC) ពិន័យប្រាក់១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត២០ឆ្នាំ ដែលធ្វើសកម្មភាពល្មើសច្បាប់ “ណែនាំ និងញុះញង់អោយអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើអោយខូចសន្លឹកឆ្នោត”

ច្បាប់នឹងមិនលើកលែងចំពោះអ្នកល្មើសច្បាប់ឡើយ!

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print