ខេត្ដស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ដោតខ្លួនឯងខណះបុរសដឹកអីវ៉ាន់ សណ្តោងរុឺម៉កម្នាក់ស្លាប់ដោយគៀបជាប់ម៉ូតូនៅស្រុករមាសហែកបង្កការភ្ញាក់ផ្អើលទាំងក្បាលរសៀល។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣
នៅ លើផ្លូវច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូងនឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះប្រាក់ ដន អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពពីសាក្សីបានឲ្យដឹងថា មុនកើតហេតុញេឃើញមានបុរស២នាក់បានបើកម៉ូតូសណ្ដោងរុឺម៉ក
ម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ ខណះ ដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងខាងលើ មិនដឹងយ៉ាងម៉េចស្រាប់តែបណ្ដាលឲ្យក្រឡាប់ផ្ងារជើងគៀបជាប់មនុស្សជាអ្នកបើកស្លាប់បគួរអោយសង្វេគ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត។