ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការបង្កើតបក្ស (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលបក្ស ដោយមានសមាជិក សមាជិកា ចូលរួមប្រមាណជា១ម៉ឺននាក់។
...
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានឲ្យដឹងថា នៅក្នុងអង្គមិទ្ទិញ ប្រធានគណបក្សគឺសម្ដេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសន្ទរកថា អំពីប្រវត្តិនៃការបង្កើតឡើងគណបក្ស ការតស៊ូ ស្នាដៃ និងគុណសម្បត្តិ បង្ហាញទៅដល់សមាជិក សមាជិកាឲ្យបានដឹង បានយល់ចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សកន្លងមក។
ជាពិសេសការពង្រឹងសមត្ថភាពសមាជិក សមាជិកាខ្លួន ឲ្យមានភាពរឹងមាំនៅតាមមូលដ្ឋាន ដើម្បីទទួលជ័យជម្នះបន្តទៀត ក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ ៕
ដោយ៖ សហការី
...