Update៖ ត្រឡប់ពីចាប់គីង្គក់វិញភ្លៀងខ្យល់ខ្លាំងលិចកាណូតបាត់ខ្លួនប្តីប្រពន្ធ២នាក់ កូនប្រុសអាយុ១២ឆ្នាំរួចជីវិត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រហូតដល់ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ប្តីប្រពន្ឋ២នាក់ ដែលបានបាត់ខ្លួនដោយសារក្រឡាប់កាណូតបាឡាស្មាច់ នៅពុំទាន់ឃើញនៅឡើយនោះទេ។

យោងតាមសេចក្តីរាយការណ៍អធិការនគរបាល ស្រុកកំពង់លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណ៤រសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមួយគ្រួសារដែលរួមមាន៖ ឪពុក ម្ដាយ និងកូនប្រុស ក៏នាំគ្នាវិលត្រឡប់ពីចាប់គីង្គក់នៅចំណុចកោះកណ្ដាល ក្នុងភូមិសាស្ត្រ ភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែងវិញ។ លុះដល់ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ក៏បានមានភ្លៀងខ្យល់បោកបក់ជាខ្លាំង បណ្តាលឱ្យកាណូតបាឡាស្មាច់ជន រងគ្រោះក្រឡាប់ ។

នៅក្នុងហេតុការណ៍នោះបុរសជាប្ដី ចេះហែលទឹកបានព្យាយាមជួយ សង្គ្រោះប្រពន្ធ ដែលមិនចេះហែល រហូតដល់អស់ដៃ អស់ជើង ក៏បានលិចទៅក្នុងទន្លេបាត់ទៅ។ ចំណែកឯកូនប្រុសអាយុ ១២ឆ្នាំចេះហែលទឹកគឺបានហែលឆ្លងមកដល់ច្រាំងរួចខ្លួន។

ប្រភពដដែលបានបន្តថា ជនរងគ្រោះជាប្តីឈ្មោះរ៉េន រិទ្ឋ អាយុ៣៩ឆ្នាំ,ប្រពន្ឋឈ្មោះ អេង យីម អាយុ៤២ឆ្នាំ (ទាំង២នាក់កំពុងបាត់ខ្លួន) ចំណែកកូនប្រុសអាយុ ១២ឆ្នាំ បានរួចផុតជីវិតមានឈ្មោះ ប៉ុន បញ្ញាស័ក ។ គ្រួសារជនរងគ្រោះមានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។

គួរបញ្ជាក់ថា ចាប់តាំងពីពេលកើតហេតុដ៏សោកសង្រេងនេះលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវនិងរុករកទាំង យប់រហូតដល់ព្រឹកថ្ងៃទី២៦ ខែកក្កដានេះ នៅមិនទាន់ឃើញ ជនរងគ្រោះនៅឡើយនោះទេ។

...

ព័ត៌មាននេះជាបញ្ហាមួយឱ្យបងប្អូនប្រជាពលរដ្ឋរស់តាមដងទន្លេមានការប្រុងប្រយ័ត្ននារដូវខែវស្សាដែលតែងតែ មានខ្យល់ព្យុះបោកបក់ជាខ្លាំងបែបនេះ បើឃើញមេឃមិនអំណោយផល សូមកុំចេញទូកកាណូត៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print