ក្មេងបង្កបាតុភាព អសន្តិសុខក្នុងសង្គម គួរតែឃាត់ខ្លួន កោសក់ធ្វើតាមច្បាប់ចេញឲ្យរាងចាលម្តង

ចែករំលែក៖

 

ភ្នំពេញ៖ ក្មេងទំនើងជាច្រើនម៉ូតូប្រមាណ ៧ម៉ូតូគ្រឿង គ្នាជាង១៦នាក់ ប្រដាប់ដោយដុំថ្មបានធ្វើសកម្មភាពគប់ផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យ គប់រួចហើយជិះបកមកវិញគប់ថែមទៀត សំណាងណាស់មិនត្រូវមនុស្ស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០ និង ១៤នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ៦៣១ ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ងួន បូលីន ភេទប្រុស អាយុ៣៧ ឆ្នាំ ស្នាក់នៅទៅតាំងកន្លែងកើតហេតុខាងលើ មានបញ្ជាក់ថា ក្មេងទំនើងទាំងនេះ មិនមែនទើបតែគប់ម្តងទេ គឺគប់៣ដងមកហើយ ។

ក្នុងនោះ បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៣ នៅវេលាម៉ោង១០ និង១៤នាទីព្រឹក មានក្រុមក្មេងស្ទាវប្រមាណ ៧ម៉ូតូ បានមកគប់ចូលផ្ទះគាត់ ដោយមិនដឹងមូលហេតុ ដោយគប់ដុំថ្មចូលផ្ទះនោះ បានបណ្តាលអោយ ធ្លុះទូក្លាសេចំនួន១ ធ្លុះសង្កសី និងខូចខាតសំភារៈដាក់លក់មួយចំនួនទៀត និងសូមបញ្ចាក់ថា គាត់ជាម្ចាស់ផ្ទះមិនដែលស្គាល់ក្មេងទំនើងទាំងអស់នោះទេ ។ ហើយករណីគប់ដុំថ្មនេះមិនមែនជាលើកទីមួយទ្បើងគឺជាលើក ៣ហើយ ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកប្រា សូមសំណូមពរទៅសមត្ថកិច្ចមេត្តាស្រាវជ្រាវចំពោះក្មេងទំនើងអ្នកអស់នោះ មកចាក់ការតាមផ្លូវច្បាប់ផង ព្រោះពួកនេះតែងតែ បង្ករភាពអាណាធិបតេយ្យ អសន្តិ សុខ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ នេះសំណាងដែលពួកក្មេងទំនើងទាំងនោះគប់ដុំថ្មមិនត្រូវចំមនុស្ស ចុះបើត្រូវក្បាល ឬត្រូវចំមនុស្សវិញ អាចនឹងបាត់បង់ជីវិត ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print