កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យ០៤នាក់​ ពាក់ព័ន្ធ​ករណីលួចកាត់ខ្សែភ្លេីង

ចែករំលែក៖

​    ភ្នំពេញ​ ៖​ ជនសង្ស័យ០៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ​ ធ្វេីការឃាត់ខ្លួន​នៅវេលាម៉ោង ០៩និង១៦នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ករណីលួច (កាត់ខ្សែភ្លើង)​ ដែលបង្កឡេីងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។

    អាវុធហត្ថខណ្ឌដង្កោ​ បានបញ្ចាក់ថា​ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលេី​ គឺ​ កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ណុប ថន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា  មានទីលំនៅផ្ទះលេខ១៦៥A ផ្លូវលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  ប្តឹងពីជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបណ្តាញមេ(LV) និង នាឡិកាស្ទង់ នៅទីតាំង P-១០៥៦-F២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។ 

    ក្រោមពីទទួលពាក្យបណ្តឹងរួច ដោយមានបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ កម្លាំងជំនាញបានចុះប្រត្តិបត្តការស្រាវជ្រាវកំណត់មុខសញ្ញា និង ធ្វើការចាប់ខ្លួនក្រុមជនសង្ស័យបានចំនួន០៤នាក់ នៅវេលាម៉ោង ០៩និង១៦នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ យកមកសាកសួរនៅមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ ។ 

    ជនសង្ស័យទាំង ០៤នាក់ខាងលេីមានឈ្មោះ ៖​ ទី១/ឈ្មោះ ដាច់ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រុកចេក  សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ មាស ទូច ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិស្រុកចេក  សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣/ឈ្មោះ យ៉ាន់ វណ្ណះ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី៤/ឈ្មោះ អ៉ឹម សុខាខៃ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ចំណែកវត្ថុតាងចាប់យករួមមាន ៖​ ឧបករណ៍សម្រាប់កាច់សោម៉ូតូចំនួន ០១ដើម ,​ សោអក្សរTចំនួន ០២ដើម ,​ ដង្កាប់ចំនួន ០១ដើម ,​ ដាវចំនួន ០១ដើម ,​ ទួណឺវ៉ិសចំនួន ០១ដើម ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print