អ្នករត់ឡំប្រឺតា២នាក់ដណ្ដើមភ្ញៀវគ្នាបង្កជាហិង្សាផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ អង្គុយនិយាយគ្នាលេងសុខៗ ក៏ស្រាប់តែមានភ្ញៀវស្រែកហៅកង់បី ហើយក៏ដណ្តើមភ្ញៀវគ្នាប្រតាយប្រតប់គ្នា ផ្អើលអ្នកឃើញហេតុការណ៍និងសមត្ថកិច្ច។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនាវេលាម៉ោង៩និង១០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចសួនច្បាររង្វង់មូលកាំភ្លើងកួចកាណុង តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីបងប្រុសដែលជាអ្នករត់កង់បីដូចគ្នាបានឱ្យដឹងថា មុនពេលកើតហេតុ បុរសទាំងពីរនាក់ខាងលើ បានអង្គុយនិយាយគ្នាលេងដូចសព្វដង ខណៈពេលនោះ មានភ្ញៀវបានហៅកង់បីជិះ ក៏ស្រាប់តែពេលនោះអ្នកទាំងពីរបានប្រកែកគ្នា ហើយដណ្តើមភ្ញៀវគ្នាតែម្តង ។ ភ្លាមៗនោះ បុរសទាំងពីរខាងលើបានប្រតាយប្រតប់គ្នាអស់រយៈពេលជិត ១០នាទី ហើយបានហាមអ្នកនៅក្បែរនោះថា “ រឿងខ្ងុំទុកអោយខ្ងុំជាអ្នកដោះស្រាយ” រហូតទាល់តែសមត្ថកិច្ចមកដល់បានចូលឃាត់អ្នកទាំងពីរ តែម្តង។

ប្រភពដដែលបានបញ្ជាក់ថា បុរសជាអ្នករត់កង់បីឥណ្ឌាទាំង២នាក់ខាងលើគឺសុទ្ធតែជាអ្នកនៅក្នុងសមាគមកង់បី ដូចគ្នានោះទេ តែដោយសារដណ្តើមភ្ញៀវគ្នាទើបបង្កអោយមានហិង្សាបែបនេះ ។

...

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ បានអប់រំអ្នកពីរ និងធ្វើកិច្ចសន្យា ជៀសវាងមានការប្រើប្រាស់ហិង្សាបែបនេះបន្តទៀត ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print