ចប់ហើយជនក្បត់ជាតិ៣ជំនាន់ ! ខណៈអង្គការអន្តរជាតិមួយដែលធ្លាប់ផ្ដល់ពានដល់ សម រង្ស៊ី បានអបអរសាទរសម្ដេចតេជោចំពោះ ជ័យជម្នះការបោះឆ្នោតឆ្នាំ២០២៣

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ វេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី Asia Humanrights Peace Forum ហៅកាត់ថា AHPF ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានទទួលស្គាល់ជ័យជម្នះរបស់បក្សប្រជាជនកម្ពុជា និងបានអបអរសាទរជូនសម្ដេចតេជោផងដែរ។

ក្នុងលិខិតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ប្រធាន AHPF លោក Cho Ji-yun បានអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំគណបក្សឈ្នះការបោះឆ្នោតសភាអាណត្តិទី៧ ឆ្នាំ២០២៣ និងសង្ឃឹមថាកម្ពុជានឹងបន្តរីកចម្រើនទៅមុខទៀត។

AHPF ធ្លាប់ជាអង្គការមួយដែលបានប្រមូលផ្ដុំអ្នកគាំទ្រអតីតបក្សសង្គ្រោះធ្វើបាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងបានប្រគល់ពានអ្នកប្រជាធិបតេយ្យទៅឱ្យ សម រង្ស៊ី ផងដែរ។

លោក យឹម ស៊ីណន ដែលធ្លាប់ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការងារបានប្រាប់ សារព័ត៌មាន ថាការងាកមកទទួលស្គាល់ការបោះឆ្នោត និងអបអរសាទរសម្ដេចតេជោរបស់អង្គការអន្តរជាតិមួយនេះគឺបានបង្ហាញពីការទទួលស្គាល់នូវការពិតដែលមិនអាចបំភ្លៃបានចំពោះការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា។

លោកថា៖ «ក្នុងនាមអង្គការបរទេសមួយដែលធ្វើការផ្ទាល់ក្នុងការងារប្រជាធិបតេយ្យសន្ដិភាព និងសិទ្ធិមនុស្ស ហើយងាកមកមើលឃើញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាបង្ហាញឱ្យឃើញពីភាពដំណើរឆ្ពោះទៅមុខនៃប្រជាធិបតេយ្យកម្ពុជាសូម្បីតែអង្គការអន្តរជាតិក៏គាត់ទទួលស្គាល់ផងដែរ»។

គួរឱ្យដឹងផងដែរថាការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកបោះឆ្នោតជាង ៨,២លាននាក់ ដែលស្មើនឹង ៨៤,៥៨ភាគរយលើសពីការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣។ មានគណបក្ស២ ដែលរំពឹងថាកាន់កាប់អាសនៈនៅក្នុងសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

អ្នកសង្កេតការទាំងជាតិនិងអន្តរជាតិបានវាយតម្លៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថាមិនមានអំពើហិង្សា ឬបណ្តឹងតវ៉ាពីអ្នកបោះឆ្នោតបេក្ខជនគណបក្សនយោបាយ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ។ ជាមួយគ្នានេះក៏មិនឃើញមានការបង្ខិតបង្ខំ គំរាមកំហែង និងការទិញសន្លឹកឆ្នោតឡើយ។ ជាមួយគ្នានោះក្រសួងការបរទេសកម្ពុជាក៏បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print