លោក វ៉ាង យី ទស្សនកិច្ចលើកដំបូងពិភាក្សាពីបញ្ហាអ៊ុយក្រែន នៅទួរគី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយសមភាគីទួរគីរបស់លោក នៅក្នុងទីក្រុងអង់ការ៉ា ហើយបានជួប លោកប្រធានាធិបតី តាយីព អឺដូហ្កាន់ (Tayyip Erdogan) កាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីត្រូវបាន តែងតាំងជារដ្ឋមន្ត្រីការបរទេសសាជាថ្មី។

ការពិភាក្សារវាង លោក វ៉ាង ​យី និងរដ្ឋមន្ត្រីការបរទេស ទួរ គី លោក ហាកាន់ ហ្វីដាន់ (Hakan Fidan) រួមមានការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុសកល។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានជជែកគ្នាអំពីការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទួរគី និង ចិនផងដែរ។
ការិយាល័យប្រធានាធិបតី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងពេលនៃកិច្ចពិភាក្សាជាមួយ លោក វ៉ាង យី លោក អឺដូហ្កាន់ បានសម្តែងក្តីសង្ឃឹមថាទួរគី-ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈប្រទេសទាំងពីរដើរតួយ៉ាងសំខាន់ក្នុងបញ្ហាពិភពលោក និងតំបន់។
សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បានជំរុញឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៉ី ដើម្បីស្វែងរកការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។ កាលពីដើមឆ្នាំ២០២៣នេះ ចិនបានដាក់ចេញនូវផែនការសន្តិភាពចំនួន១២ចំណុច ដោយអំពាវនាវឲ្យមានការការពារជនស៊ីវិល និងការគោរពអធិបតេយ្យភាពនៃប្រទេសនានា៕

...

រូប​ថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print