លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៧ កក្កដា ចំនួន ១១ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។​ ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧២,៧១ក្រាមនិង៨កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ២៨៨,៤៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ke ២៨៨,៤៧ក្រាម។

*២ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៤៩ក្រាម។

*៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៥,៣៨ក្រាម។

*៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

*៧ / ឧត្តរមានជ័យ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦៩,០៩ក្រាម។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ០,១៣ក្រាម ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print