កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចមានស្ថានទម្ងន់​ទោស​

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃ​ទី២៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន​ ២នាក់​ ត្រូវ​បានឃាត់ខ្លួន​កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៣០នាទី មានករណីលួចមានស្ថានទម្ងន់​ទោស​ (ឆក់ទូរសព្ទ័ដៃជន​បរទេស​ មិនបានសម្រេច)​ ស្ថិតនៅចំណុចផ្លូវ១៣០ កែង១៣ ភូមិ២ សង្កាត់ផ្សារកណ្តាល១​ ខណ្ឌដូនពេញ​។

មន្ត្រី​ដដែល​បន្តថា​ ជនសង្ស័យចំនួន០២នាក់នេះ បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាClick មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទៅលេីជនជាតិបរទេស​ម្នាក់កំពុងធ្វើដំណើរថ្មើរជើង​ ភ្លាមនោះ​ជនរងគ្រោះ និងប្រជាពលរដ្ឋដែលបានឃើញក៏ស្រែកឆោឡោ គាប់ជួនកម្លាំងក្រុមប្រដេញ​របស់ផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១១ កំពុងជិះល្បាតតាមបណ្តាភូមិសាស្ត្រក្នុងខណ្ឌ ដើម្បីបង្ការ បង្រា្កប និងទប់ស្កាត់បទល្មើស បានលឺក៏ធ្វើការប្រដេញតាមចាប់ និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់បានភ្លាមៗតែម្តង។

ក្នុងវិធានការជំនាញ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីជាន់យកចម្លើយរកអត្តសញ្ញាណ នៃការប្រព្រឹត្តសកម្មភាពកន្លងមក និងបក្សពួក។

...

ចំពោះមុខកម្លាំង នៃការអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបានទាំង១១ នៅតែបន្តសកម្មភាពសហការធ្វើការល្បាត ពួនស្ទាក់ ដើម្បីបង្ការ បង្ក្រាប ទប់ស្កាត់បទល្មើស ជាប់ជាប្រចាំ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print