នគរបាលស្រុកសំពៅលូន​ ឃាត់ខ្លួនស្រ្តី២នាក់ជាមុខសញ្ញាគ្រឿង​ញៀនដ៏សកម្មក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ ស្រ្តី​២នាក់​ ដែល​ជាមុខសញ្ញា​គ្រឿង​ញៀន​យ៉ាងសកម្ម​នៅស្រុក​សំពៅ​លូន​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ ចុះស្រាវជ្រាវបង្ក្រាប​និងឃាត់ខ្លួន​ជាក់ស្ដែង​ រួមមាន​និងថ្នាំញៀនជាច្រេីន​កញ្ចប់​។

លោកស្នងការនគរបាលខេត្ត​ បានបន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី ២៧ ខែកក្ក​ដាម្សិលមិញ​ នៅចំ​ណុចក្រុមទី១៧ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង។

សូមជម្រាបជូនថា​លោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ទោ ទឹ​ម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះសុង សារិន ភេទស្រីអាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនិង ឈ្មោះហឿន គឹមស៊្រាន់ ភេទស្រីអាយុ៦១ឆ្នាំមានទីលំនៅភូមិអូរកណ្តោល សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ១៩ថង់ និងច្រកក្នុងទុយោចំនួន ៩៤កំណាត់ទុ​យោ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃចំ​នួ​ន០២គ្រឿង(ចាស់)។

...

បច្ចុប្បន្ននគរបាលស្រុកបាននឹងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃ​ទី២៨​ ខែកក្កដា​នេះ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print