ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ក្រុមហ៊ុនបាវិត ដាយអឹមិន កាស៊ីណូ ហូថែលខណះប្រទះឃើញបុរសម្នាក់នៅអគារ៣០ បន្ទប់១១៥ សង្ស័យគាំងបេះដូង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣នេះថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទី
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ អគារ៣០ បន្ទប់១១៥ អគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុន ក្នុងបរិវេណក្រុមហ៊ុនបាវិតដាយអឹមិន កាស៊ីណូ ហូថែល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះឈុំ ចាន់ឌី អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិតាក្រិត ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពបន្តថា មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីឈ្មោះ រដ្ឋបាលក្រុមហ៊ុន បានរាយការណ៍មកសមត្ថកិច្ចថា នៅអគារ៣០ បន្ទប់១១៥ អគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុន ក្នុងបរិវេណក្រុមហ៊ុនបាវិតដាយអឹមិន កាស៊ីណូ ហូថែល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានបុគ្គលិកក្រុមហ៊ុន ដេកស្លាប់ក្នុងបន្ទប់ ។
ប្រភពបន្តថា ក្រោយពីទទួលបានពត៌មានខាងលើនេះ កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និងកម្លាំងជំនាញនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសព។
ប្រភពបន្តថាតាម ការសន្និដ្ឋាន
ផ្អែកការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូ យើងអាចសន្និដ្ឋានបានថា សាកសព
ពិតជាស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីអត់មានកំរិតអ៊ុកស៊ីសែន នៅក្នុងឈាម ទៅចិញ្ចឹមខួរក្បាល ។
បច្ចុប្បន្ន សមត្ថកិច្ច បានធ្វើកំណត់ហេតុនិងប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕ដោយ៖សុថាន