ភ្នំពេញ : មុននេះបន្តិច ! សង្ស័យរឿងគំនុំ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅផ្លូវ៣៦០កែងនឹងផ្លូវ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅម៉ោង១៣និង២៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
ពាក់ព័ន្ធក្នុងករណីអំពើបាញ់ប្រហារ ឃាតកម្មនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ នៅឡើយទេថា, ឈ្មោះអ្វី ជនជាតិខ្មែរ ឬជនជាតិចិន ហើយបង្កឡើងដោយគំនុំបែបណានោះឡើយ។ ពីព្រោះសមត្ថកិច្ចកំពុងតែ ចុះពិនិត្យកន្លែងកើតហេតុ និងស៊ើបអង្កេតស្រាវជ្រាវតាមប្រមាញ់ជនដៃដល់ ខណៈពួកគេ ជាឃាតករដ៏ព្រហើនបំផុត ហ៊ានបាញ់សម្លាប់មនុស្សកណ្ដាលរាជធានីភ្នំពេញ ទាំងរសៀល ។ សង្ឃឹមថាសមត្ថកិច្ច និងក្តោបមុខសញ្ញានេះបាន ដើម្បីចាប់ឃាត់ខ្លួន យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ៖ជីណា