គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ​នឹងការ​គណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ; គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ​នឹងការ​គណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ បានបញ្ជាក់ក្នុងតារាង​ត្រួត​ពិនិត្យលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១១៦តព) តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន រៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្តីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើល ពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។

ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួល បន្ទុកចំនួន ៥ មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ម្តងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ។ ដំណើរការនេះ បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធ នឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការ បោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១១៦តព) តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និង ក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ។

– បន្ទាប់ពីបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវរួចរាល់ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដាក់ ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ និងសម្រេច ដើម្បីធ្វើការប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ស្របតាមប្រតិទិននៃការបោះឆ្នោត៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print