ភ្នំពេញ៖ នារីវ័យក្មេងអាយុ១៥ឆ្នាំម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក ឃាត់ខ្លួនខណៈដែលនារីរូបនោះតែងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅលើផ្លូវរទះភ្លើង ប្លុកបឹងកក់ ក្រោយសណ្ឋាគារស្រែលាភ ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួននឹងឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន១៨កញ្ចប់តូច ។
ករណីបង្រ្កាបគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវរទះភ្លើង ប្លុកបឹងកក់ ក្រោយសណ្ឋាគារស្រែលាភ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍បឹងកក់ទី២ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុយ ច័ន្ទ្រាដាណេ ភេទស្រី អាយុ១៥ ស្នាក់នៅផ្ទះលេខ១៦បេ ផ្លូវលេខ៦១២ ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួននារីសង្ស័យគឺកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការស្រាវជ្រាវដឹងថា ជារៀងរាល់ថ្ងៃតែងតែមានសកម្មភាពចែកចាយគ្រឿងញៀន ដូច្នេះហើយទើបលោកក្លាយខ្លួនធ្វើជាអ្នករត់ម៉ូតូឌុបខ្លួនឯងតែម្តង លុះជិះមកដល់ចំណុចខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងតែឈរក៏ទៅឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែង ។ វត្ថុតាំងចាប់យកពីជនសង្ស័យមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៨កញ្ចប់ ។ ចំណែកឯជនសង្ស័យបានសារភាពថារូបគេលក់គ្រឿងញៀននេះដោយសារតែខ្លួនក្រពេក ហើយគ្រឿងនេះគឺយកមកពីឈ្មោះ មីងយ៉ា និង អាឌី ។
បច្ចុប្បន្នជនសង្ស័យនិងថ្នាំញៀនកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕
ដោយ៖ ស ដារ៉ា