ភាពអាណាធិបតេយ្យ ចំពោះសកម្មភាព ខួង រុករករ៉ែមាស នៅស្រុករវៀង ខេត្តព្រះវិហារ បាននឹងកំពុងកើតមាន !

ចែករំលែក៖

ខេត្តព្រះវិហារ : ប្រសិនបើអាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញ មូលដ្ឋាន មិនបានយកចិត្តទុកដាក់ ការពារ ទប់ស្កាត់ ហាមឃាត់ បង្ក្រាបបទល្មើសទាំងនេះទេ សកម្មភាព ខួង រុករករ៉ែមាស នឹងបន្តរីករាលដាល ក្លាយទៅជាភាពអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ។ ប៉ុន្តែបើ អាជ្ញាធរ សមត្ថកិច្ច ជំនាញ ក្នុងមូលដ្ឋានដឹងដែរ តែយោគយល់ មិនបង្ក្រាប មានន័យថា , នេះជាអំពើឃុបឃិតគ្នាជាមួយឈ្មួញ ដោយខុសច្បាប់ ឬអំពើពុករលួយ ក៏អាចថាបាន ។

សូមបញ្ជាក់ថា : មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី 7 ចំនួនពីរថ្ងៃ មានករណីក្រុមឈ្មួញ បានប្រើឧបករណ៍ ចូលខួង រុករករ៉ែមាស ដោយខុសច្បាប់ នៅតំបន់ជាប់ (រុក្ខាទិវា) កន្លែងដាំដើមឈើរបស់រដ្ឋបាលព្រៃឈើ ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រហូតមកទល់បច្ចុប្បន្ន ថ្ងៃអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣ ពួកគេនៅតែបន្ត ខួង រុករក ហាក់ដូចជាគ្មានខ្លាចក្រែង ចំពោះសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនោះឡើយ ។
មន្ត្រីជំនាញបានលើកឡើងថា, ករណី ខួង រុករក រ៉ែមាស លុះត្រាណាតែមានច្បាប់អនុញ្ញាត គឺច្បាប់ “ស្វែងរករ៉ែមាស” ពីក្រសួងរ៉ែនិងថាមពល ។
ពាក់ព័ន្ធករណីនេះ លោក ហោ ប៊ុនហួ អភិបាលនៃគណៈអភិបាលស្រុករវៀង ខេត្តព្រះវិហារ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទូរសព្ទចូល លោកបញ្ជាក់ថាលោកមិនមែនជាអភិបាលស្រុករវៀងទេ។ ដោយឡែកតាមរយៈប្រព័ន្ធ Telegram លោកក៏មិនបើកមើល ដើម្បីទទួលបានការបកស្រាយជុំវិញបញ្ហានេះ ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ជាមួយអង្គភាពនគរវត្តតាមទូរសព្ទ លោកបានបញ្ជាក់ថា, ពាក់ព័ន្ធករណីនេះ ខ្ញុំមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ម្យ៉ាងទៀតខ្ញុំជាប់មានភារកិច្ចមកធ្វើបុណ្យ នៅឯស្រុកកំណើត។ លោកបានបញ្ជាក់ថា, ចាំមើលខ្ញុំពិនិត្យជាក់ស្ដែង។
សូមរំលឹកថា : បើអាជ្ញាធរ សមត្ថកិច្ច ជំនាញ ក្នុងមូលដ្ឋាន មិនយកចិត្តទុកដាក់ ទប់ស្កាត់ បង្ក្រាប គឺស្មើនឹងកន្ទេលធំបន្លំដេក ដែលជាឱកាសសម្រាប់ឈ្មួញធ្វើសកម្មភាពទាំងនេះបានដោយអាណាធិបតេយ្យ។ ដូច្នេះសូមសមត្ថកិច្ចថ្នាក់លើ មេត្តាស៊ើបអង្កេត ស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ដើម្បីការពារទ្រព្យសម្បត្តិធនធានធម្មជាតិរបស់ជាតិយើង៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print