Update៖ភោជនីយដ្ឋានយីហោ”កន្លែងអូន” ត្រូវ​អគ្គិភ័យ​លេបត្របាក់​អស់ចំនួន​ក្យូស១២ នៅក្នុងខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីឆ្លង​ចរន្ត​អគ្គីសនី​ បង្កជាអគ្គិភ័យឆាបឆេះភោជនីយដ្ឋានមួយយីហោ”កន្លែង អូន” អស់ចំនួន ១២ខ្យូស រងការខូចខាតទាំងស្រុង។

ប្រភពដដែលបន្តថា​ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​​ ២និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋាន «កនែ្លងអូន» ស្ថិតនៅផ្លូវ១៥១ ភូមិសំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅនៅរាជធានីភំ្នពេញ ដោយសារឆ្លងចរន្តអគិ្គសនី បណ្តាលឱ្យខូចខាតសម្ភារៈ ឆេះកញ្ចុះអស់ចំនួន១២ អស់ទាំងស្រុង តែពុំបានឆេះរាលដល់ផ្ទះអ្នកក្បែរឡើយ។

អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ហើយពុំបណ្តាលឱ្យមានមនុស្សស្លាប់ ឬ រងរបួសឡើយ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាក់ថា អគ្គិភ័យនេះបានគ្រប់គ្រងនិងពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣រសៀល ថ្ងៃដដែល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print